បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ការប្រព្រឹត្តអំពើហិង្សា) ០១ករណី ត្រង់ចំណុចក្រុមទី៥ ភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផល វិចិត្រ ហៅ បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ និងប្រើហិង្សាលើជនរងគ្រោះឈ្មោះ រិន អណ្ដែត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
ករណីនេះ ជនសង្ស័យចូលលួចទ្រព្យសម្បតិ្តក្នុងផ្ទះជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងដេកលក់ ហើយជនសង្ស័យបានលួចទូរស័ព្ទចំនួន០១គ្រឿងដែលដាក់លើក្បាលដំណេក ត្រូវម្ចាស់ភ្ញាក់ទាន់ស្រែកចោរៗ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវជនរងគ្រោះតាមចាប់ រហូតដល់ជនសង្ស័យយកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះត្រូវចំភ្លៅចំនួន១កាំបិត បណ្តាលអោយរបួសធ្ងន់ធ្ងរ (ដើរមិនរួច) ។
បច្ចុប្បន្នជនសង័្សយ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមច្បាប់ ៕
មតិយោបល់