ព្រះសីហនុៈ កាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ឈានថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវទៅក្រុមហ៊ុនយិះជៀ ត្រង់ចំណុចកណ្តាលព្រៃស្ងាត់ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ៣នាក់។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ។
ដំណើររឿង៖ រថយន្តខាងលើ ម៉ាក LEXUSRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8569 បើកបរដោយជនជាតិចិនមានគ្នាចំនួន០៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ ដោយសារស្ថានភាពផ្លូវកោង រថយន្តមានល្បឿនលឿន ទាញចង្កូតមិនផុត ក៏ធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនរងគ្រោះ៕
មតិយោបល់