ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៦និង៣៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានករណីបុរសម្នាក់ ដួលស្លាប់បន្ទាប់ពីជនរងគ្រោះ ទាត់បាល់ហត់ឈប់ក្រោមដើមឈើ។
ជនរងគ្រោះឈ្មោះ រង សៅវី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានដាច់ខ្យល់ស្លាប់ពេលបងប្អូនបង្កើតគ្រាទៅដល់ផ្ទះ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានលេងបាល់ ជាមួយកូនអ្នកភូមិនៅចំណុចខាងលើ បានមួយសន្ទុះ ក៏ដើរទៅឈប់ក្រោមដើមឈើមួយដើមនៅក្បែរផ្ទះ ទំនងជាមិនស្រួល រំពេចនោះបានដួលដេកស្តូកស្តឹងលើដី។
ដោយក្រុមគ្រួសារឃើញមិនស្រួល បានគ្រាជនរងគ្រោះយកមកផ្ទះ តែជាអកុសលជនរងគ្រោះ មកដល់ផ្ទះក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ច និងអាជ្ញាធរចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គ (គាំងបេះដូង) រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់