កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ តាមបណ្ដោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៩-១០ ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AB-7056 បើកបរដោយឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ ២៥ឆ្នាំ(ស្លាប់) រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ដំណើរឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានវ៉ាប្រជែងរថយន្ត ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុកជាមួយ និងរថយន្ត ១គ្រឿង ម៉ាក នីសាន់ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8675 បើកបរដោយឈ្មោះ លី អ៊ីនជី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន រស់ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង(អ្នកបើកបរម៉ូតូ)។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់