ព័ត៌មានជាតិ

ក្មេងស្ទាវ២ក្រុមជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮហើយព្រលឹងហោះចេញពីខ្លួនពេលត្រូវសមត្ថកិច្ច

ក្រចេះ: នៅយប់ថ្ងៃទី២៣ ខែឧសភា តាមផ្លូវជួរមាត់ទន្លេក្រុងក្រចេះ ក្រុមក្មេងទំនើង ២ក្រុម ដែលបង្កភាពអនាធិបតេយ្យ មានគ្នា៥នាក់ រស់នៅស្រុកផ្សេងគ្នា ជិះម៉ូតូ ២គ្រឿង ដែលសុទ្ធសឹងជា ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង ប៉ះពាល់សណ្តាប់ធ្នាប់ក្នុងក្រុង ព្រមទាំងបានបង្កហិង្សាដាក់គ្នា ទៅវិញទៅមកទៀតផងនោះ គឺត្រូវបានកម្លាំងនគរបាលល្បាត របស់ក្រុងក្រចេះចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋានដើម្បីធ្វើការអប់រំ។

សូមបញ្ជាក់៖ ពួកគេត្រូវបានធ្វើការឃាត់ខ្លួន ខណះកំពុងតែបង្កទំនាស់ទាស់ទែងដាក់គ្នាទៅវិញទៅមក៕

មតិយោបល់