ព័ត៌មានជាតិ

Messi និង David Beckham បន្តពិភាក្សាគ្នានៅឡើយដើម្បីបញ្ចប់អាជីព នៅ Inter Miami

បរទេស៖ កំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចទៅហើយកាលពីពាក់កណ្តាលរដូវក្តៅកន្លងមកនេះតាមរយ:ការសម្រេចចិត្តចាកចេញពីក្លឹប Barcelona ដែលធ្លាប់រស់នៅជាមួយគ្នារយ:ពេល២១ឆ្នាំមកហើយនោះ។

ទីបំផុត Messi បានសម្រេចចិត្តបន្តកុងត្រារយ:ពេល២ឆ្នាំជាមួយនឹងក្លឹប PSG រហូតដល់ឆ្នាំ២០២៣ប៉ុន្តែទោះបីជាយ៉ាងណាក្តី The Mirror បានអះអាងថាកីឡាកររូបនេះនៅតែកំពុងបន្តចរចាជាមួយនឹងក្លឹប Inter Miami នៅឡើយអំពីការផ្ទេរទៅលេងនៅអាមេរិកដើម្បីបញ្ចប់អាជីពរបស់ខ្លួននៅទីនោះ។

គួរឲ្យដឹងដែរថាម្ចាស់ក្លឹប Inter Miami លោក David Beckham ធ្លាប់បានសន្យាហើយថានឹងនាំយកកំពូលតារាឆ្នើមៗទៅកាន់កីឡាដ្ឋានដែលមានមូលដ្ឋាននៅភាគខាងត្បូងទីក្រុង Florida មួយនេះព្រមជាមួយនឹងកំពូលកីឡាករ Cristiano Ronaldo ផងដែរ៕

មតិយោបល់