ព័ត៌មានជាតិ

ជនសង្ស័យ​២​នាក់​ លួចសម្ភារៈនៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​២​នាក់​ បាន​លួច​ដែក​បំពង់​ទីប​ជ្រុង​ នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត​ ផ្លូវជាតិ​លេខ​១​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៧និង​៣០​នាទីយប់​ ត្រូវ​សន្តិសុខ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ ។​

​ជន​រង​គ្រោះ​ដែល​ជាដើម​បណ្តឹង​ឈ្មោះ​ ហេង​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​បុរី​ ប៉េង​ហួត​ ស្នាក់​នៅ​ភូមិ​កណ្តាល​ សង្កាត់​ រលួស​ ខណ្ឌដង្កោ​ ។​

​ជនសង្ស័យ​ឈ្មោះ៖​
១-​​ប៊ី​ន​ សាន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ត​។​
២-​​ស៊ី​ម​ ពៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ព្រូ​រថយន្ត​។​
​ជនសង្ស័យ​ទាំង​២​នាក់​ ស្នាក់​នៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​។​

មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ​ ប៊ិ​ន​ សាន​ និង​ឈ្មោះ​ស៊ី​ម​ ពៅ​ បើករថយន្ត​ម៉ាក​ Hyundia​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ ៣E-៤៦៤៧​ ដឹក​គ្រឿងសំណង់​មក​ដាក់​នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត​ (​ចំណុច​កើតហេតុ​)​ រួច​ក៏​បាន​លួច​ដែក​បំពង់​ទីប​ជ្រុង​ចំនួន​០៧​ដើម​ ប្រវែង​១.៥០​ម៉ែត្រ​ ដាក់​លើ​រថយន្ត​បើក​ចេញ​មក​ក្រៅ​ ក៏​ត្រូវ​បាន​សន្តិសុខ​បុរី​ប៉េង​ហួត​ ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​ដែក​បំពង់​ទីប​ជ្រុង​៧​ដើម​ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ រួម​និង​វត្ថុ​តាង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​ច្បាប់​៕

មតិយោបល់