ព័ត៌មានជាតិ

Instagram ទទួលបាន​វិដេអូ​អាប់ឡូ​តជាង ៥ លាន​ក្នុង​មួយថ្ងៃ​

​យោងតាម​ប្រភព​ព័ត៌មាន​របស់ itwire នៅ​ពេល​ថ្មីៗ​នេះដែរ បានឲ្យដឹងថា បណ្តាញ​ទំនាក់ទំនង​សង្គម Instagram បាន​ទទួល​វីដេអូ​យ៉ាង​ច្រើនសន្ធឹក ជាមួយនឹង​វីដេអូ ជាង ៥ លាន​វីដេអូ ក្នុង​រយៈពេល ២៤ ម៉ោង​។​
​ព័ត៌មាន​នេះ​ដែរ​ខាង​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន CNET បាន​រាយការណ៍​ឲ្យដឹងថា មាន​អ្នកប្រើប្រាស់​នូវ​សេវាកម្ម អាប់​ឡូត​វីដេអូ ដែល​មាន​រយៈពេល ៤០ ម៉ោង ក្នុង​មួយ​នាទី​។​

​ភាគច្រើន​នៃ​វីដេអូ​ដែល​បាន​អាប់​ឡូត​នោះដែរ គឺជា​វីដេអូ​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ ព្រហស្បតិ៍ ខណៈពេលដែល Miami Heat បំបាក់ San Antonio Spurs ក្នុងអំឡុងពេល វគ្គ​ផ្តាច់ព្រ័ត្រ NBA ។​នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​របស់ Instagram ។​
​ដូច​ដែល​អ្វីដែល​យើង​បាន​រាយការណ៍​ថា Instagram មួយ​សប្តាហ៍​ចុងក្រោយ​មកនេះ ក៏​បាន​ពាំនាំ គូប្រជែង​កម្មវិធី Vine ដោយ​ខ្លួន​មាន​សមត្ថភាព​ថត​វីដេអូ ១៥ វិនាទី ដោយ​ប្រៀបធៀប​ជាមួយនឹង​កម្មវិធី Vine រយៈពេល ៦ វិនាទី​។​

​កំណែទម្រង់​ថ្មី​របស់ Instagram យ៉ាង​ពិសេស ដោយមាន និម្មិត​សញ្ញា​កាមេរ៉ា​ថត​វីដេអូ ដែល​អ្នកប្រើប្រាស់ អាច ចុច​លើ​ប៊ូ​តុង​ដែល​អាច​ចាប់​យក​វិដេអូ​។​ជាមួយនឹង​ប៊ូ​តុង​នេះដែរ លោកអ្នក​អាច​ចុច​ហើយ បញ្ឈប់​វា​សិន រួច​ហើយ​បន្ត​ថត​ពេល​ក្រោយ​ដោយ​ធម្មតា​។​
​កម្មវិធី​នេះ​ដែរ​វា​អាចឲ្យ​អ្នកប្រើប្រាស់​លុបចោល​នូវ​វីដេអូ​ខ្លីៗ និង​អាច​ថត​សារ​ថ្មី​ម្តងទៀត​។​សម្រាប់​អ្នក​ដែល​ប្រើប្រាស់ iOS និង Android អាច​ធ្វើការ អា​បដែត​ឥឡូវនេះ​គឺ ហ្វ្រី​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Instagram_zps61d0da87.jpg

មតិយោបល់