ភ្នំពេញៈ នៅវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចលក់ដីយកប្រាក់) ត្រង់ចំណុចក្នុងហាងកាហ្វេ ផ្លូវលេខ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់ ។
ជនសង្ស័យឃាត់បានឈ្មោះ ពិន សុវណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ឈួន សាវឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល លេខ១៩២ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
សម្ភារៈបាត់បង់៖ លុយដុល្លារចំនួន៣៤២.០០០ដុល្លារ។
សម្ភារៈបន្សល់ទុក ៖ ឯកសារមួយចំនួន ។
ដំណើររឿង៖ មុនពេលកើតហេតុ ឈ្មោះ លី ធាន ឈ្មោះ ទន់ ឆៃលីង ឈ្មោះ ពិន សុវណ្ណា ឈ្មោះ អ៊ា ណាគ្រី បានទំនាក់ទំនងគ្នាទិញដីចំនួន ៤២.៥០ហិកតា នៅស្រុកំពង់សិលា ខេត្តព្រះស៊ីហនុ តម្លៃចំនួន៣៤២.០០០ដុល្លារ ហើយភាគីខាងលើ បានឯកភាពគ្នាទិញដី ទើបនៅថ្ងៃទី២៥-០៥-២០១៨ ពេលព្រឹកក្រុមជនរងគ្រោះ បានប្រគល់លុយកក់លើកទី១ចំនួន ៣៤,០០០ដុល្លារ នៅក្នុងហាងកាហ្វេចំណុចខាងលើ។ លុះដល់ថ្ងៃទី២០-០៨-២០១៨ បានប្រគល់លុយលើទី២ ចំនួន៣០៨,០០០ដុល្លារ នៅក្នុងហាងកាហ្វេចំណុចខាងលើ ឲ្យទៅជនសង្ស័យឈ្មោះ ពិន សុវណ្ណា ហើយពុំមានដីប្រគល់ឲ្យជនរងគ្រោះ និងបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី២៤-០៥-២០១៩ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះ បានឃើញជនសង្ស័យនៅក្នុងហាងកាហ្វេបុត្តា ចំណុចកើតហេតុខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន សុវណ្ណា ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសារសួរតែម្តង ចំណែកឈ្មោះ អ៊ា ណាគ្រី គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់