ព័ត៌មានជាតិ

មុខសញ្ញាកំពូលល្បិចបន្លំលួចលុយសម្ភារៈផ្សេងៗ នៅតាមផ្សារ ពេលនេះឃាត់ខ្លួនបានហើយ

កំពង់ស្ពឺ: កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាលួចសម្ភារ:ផ្សេងៗ នៅតាមផ្សារម្នាក់។

ជនល្មើសឈ្មោះ ហុង គឹមអឿន ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានមកធ្វើសកម្មភាពជាអ្នកទិញចេក ម្តងយកមួយនេះម្តងមួយនោះ ដោយជនរងគ្រោះ ទុកកាបូបលុយលើគ្រែ មានឪកាសជនល្មើស បានធ្វើសកម្មភាពរួតការបូបយកលុយចំនួន១លានរៀល បោះចូលធុងសំរាម។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ពិតជាបានលួចមែន ក្រោយសាកសួរ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី៕

មតិយោបល់