ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង

បាត់ដំបង: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ (ពេលថ្ងៃ) នាយប៉ុស្ដិ៍បឹងព្រីងបានដឹកនាំកម្លាំងប៉ុស្ដិ៍ សហការជាមួយកងរាជអាវុធហត្ថប្រចាំទិស៥០៥ ឃុំបឹងព្រីង បានចុះជួយប្រក់ដំបូលផ្ទះរបស់ឈ្មោះ គង់ យ៉ែម ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅក្រុម២១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ដែលរងគ្រោះខ្យល់កន្ត្រាក់របើកដំបូល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី បានជួយប្រក់រួច១០០%។ ក្នុងនោះដែរលោកមេឃុំបានជួយស័ង្កសី១៣សន្លឹក ប៉ុស្ដិ៍រដ្ឋបាល ២សន្លឹក ៕

មតិយោបល់