ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា មុននេះ៥នាទី ឲ្យដឹងថា អគ្គិសនីកម្ពុជា បានផ្ដាច់ភ្លើងនៅចំណុចខណ្ឌពោធិ៍សែនជ័យ ឫស្សីកែវ និងខណ្ឌសែនសុខ ដើម្បីឲ្យក្រុមងការងារតម្រង់បង្គោលដែលបាក់ រហូតដល់ម៉ោង១១៖៤៥នាទីព្រឹកនេះ។
អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា «អគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនថា៖នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 វេលាម៉ោង 10:45នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅអនុស្ថានីយទី5 (GS5-F6) ដែលមានទីតាំងស្ថិតនៅ៖
(1)ម្តុំវត្តតាំងក្រសាំង ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (2)សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (3)ម្តុំផ្សារដីហុយ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្រង់បង្គោលដែលបាក់។ អតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង11:45នាទីព្រឹកនេះ»៕
មតិយោបល់