ព័ត៌មានជាតិ

ព្រលឹងចុងសក់! ភ្ជួរដីសុខៗ ស្រាប់តែផ្ទុះមីន បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកអង្គស្នួល

កណ្តាលៈ កាលពីវេលាម៉ោង០៨ និង០៥នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះមីនតោន ភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ធ្ងរ។

ជនរងគ្រោះឈ្មោះធី ទី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានទីលំនៅសព្វថ្ងៃរស់នៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

ដំណើររឿង៖ ករណីកើតទ្បើង នៅពេលជនរងគ្រោះ កំពុងភ្ជួរដីដោយត្រាក់ទ័រ ហើយក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់