កណ្ដាលៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ៦និង៣០នាទីព្រឹក ករណីបុរសម្នាក់ប្រើសារធាតុញៀន វង្វេងស្មារតី រត់បុកដើមល្មុតក្នុងដីចម្ការខាងកើតភូមិ បណ្ដាលឲ្យសា្លប់ ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ផន ឆន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្ត កណ្តាល ។
ដំណើររឿង៖ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស៊ាន ស៊ីណាត ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា រយៈពេលកន្លងមកជនរងគ្រោះ ធ្លាប់ប្រើប្រាស់ សារធាតុញៀន ហើយគាត់ជាប្រពន្ធបានអង្វរឲ្យឈប់ប្រើប្រាស់សារធាតុញៀន ពេលនោះជនរងគ្រោះបានផ្អាកមួយរយៈ និងបាននាំប្តីទៅធ្វើ ជាកម្មករសំណង់នៅភ្នំពេញ មករស់នៅភ្នំពេញ យប់ខ្លះ ប្តីរបស់គាត់បានដើរបាត់ពីផ្ទះក្រោយមក ប្តីរបស់ខ្លួនមានអារម្មណ៍ខុសធម្មតា មានសភាពភ័យខ្លាចនិយាយថា មានគេតាមចាប់ខ្លួនគាត់ និងរត់ពួនយកក្បាលខោកជញ្ជាំងផ្ទះ ក៏មានតែ
ពុំមានអ្នកណាតាមចាប់គាត់ទេ ហើយនិយាយឲ្យខ្ញុំនាំគាត់មកស្រុក ។ លុះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខ្ញុំក៏នាំប្តីមកស្រុក នៅភូមិព្រែកបិ ឃុំកោះធំ(ខ ) ស្រុកកោះធំ ខេត្តកណ្តាល ពេលត្រឡប់មកដល់ផ្ទះ វេលា ៧និង០០នាទី មួយសន្ទុះក្រោយមកជនរងគ្រោះមានអារម្មណ៍ភ័យខ្លាចថា មានគេតាមចាប់គាត់ ភ្លាមនោះគាត់ ក៏រត់ចេញពីផ្ទះផ្លោះរបង រត់សំដៅចូលចម្ការល្មុតខាងកើតភូមិ ខ្ញុំហៅបងប្អូនតាមរកក្នុងចម្ការល្មុតរហូតដល់ម៉ោង ១០និង៣០នាទីព្រឹកនេះ ទើបរកឃើញជនរងគ្រោះ ដួលផ្កាប់មុខនៅក្បែរគល់ដើមល្មុត រួចក៏ចាប់ជនរងគ្រោះផ្ងារឡើងតែជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏នាំបង ប្អូនយកសាកសពជនរងគ្រោះមកលំនៅដ្ឋាន ។
បន្ទាប់មករាយការណ៍ជូនសមត្ថកិច្ចភា្លមៗ ចុះដល់ទីកន្លែងកើតហេតុសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋានលោក គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ក្រោយមកសមត្ថកិច្ចរកឃើញ លើបបូរមាត់មានស្នាម ថ្ងាសបែក ខាងក្រោមចំផ្លោកនោមហើមជាំខ្មៅ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សំគាល់ទៀតឡើយ ។
ការសន្និដ្ឋាន៖ យោងតាមការត្រួតពិនិត្យកោសល្យវិច័យ និងការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ពិតជាប្រើប្រាស់សារធាតុញៀនវង្វេងស្មារតី រត់ចេញពីផ្ទះបុកនឹងដើមល្មុត បណ្ដាលឲ្យស្លាប់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់