សៀមរាបៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសង្ស័យថា ក្នុងនោះមានដាក់បង្កៃគ្រាប់បែក។
ភ្លាមៗនោះ មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់ ក៏ចុះទៅធ្វើការត្រួតពិនិត្យផងដែរ។ ជាលទ្ធផល៖ នៅក្នុងវ៉ាលី រកឃើញសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមានជាតិផ្ទុះដាក់បង្កប់ឡើយ។
តាមការបញ្ជាក់ពីមន្រ្តីនគរបាលម្នាក់ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បង្កឡើងដោយជនជាតិចិនម្នាក់ រៀបឡើងយន្ដហោះទៅម៉ាកាវវិញ ប៉ុន្ដែដោយសារឥវ៉ាន់លើសខាងព្រលាន តម្រូវឲ្យបង់លុយបន្ថែម៨០ដុល្លារ ទើនរូបគេក៏ទុកវ៉ាលីចោលតែម្ដង៕
មតិយោបល់