កំពង់ចាមៈ នៅវេលាម៉ោង៤និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន ០២ខ្នង នៅចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ម្ចាស់ផ្ទះទី១.ឈ្មោះ ស្មាន សម្រស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ស្ថានភាព ផ្ទះថ្មក្រោមឈើលើ ទំហំ៨ x១០ម៉ែត្រ មាន ៣បន្ទប់ (ឆេះខ្ទេចទាំងស្រុង) ខណៈដែលម្ចាស់ផ្ទះ មិននៅទុកកូន២នាក់ នៅដេកចាំផ្ទះ។
សម្ភារៈខូចខាតរួមមាន៖
-តុចំនួន ១
-ទូចំនួន ១
-គ្រែចំនួន ៤
-ម៉ាញ៉េចំនួន ១
-ទូរស័ព្ទចំនួន ១គ្រឿង
-ទូរទស្សន៍ចំនួន ១
-លុយដុល្លារចំនួន ៧០០ដុល្លារ
ម្ចាស់ផ្ទះទី២.ឈ្មោះ ម៉ូសា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ បណ្ដាលឲ្យខូចខាតជញ្ជាំងមួយចំហៀង។ ស្ថានភាពផ្ទះថ្មក្រោមឈើលើ ទំហំ៦x៨ម៉ែត្រ។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចចំនួន ៣គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុង មិនបង្កអោយរបួសមនុស្សណាម្នាក់ឡើយ ដោយប្រើប្រាស់អស់ទឹក០៤ រថយន្ត៕
មតិយោបល់