ព័ត៌មានជាតិ

គ្រាន់តែរឿងមេម៉ូរីសោះ!! យុវជន២នាក់កាប់ចាក់គ្នាផ្អើលសមត្ថកិច្ចស្រុកស្អាង

កណ្ដាល: ករណីហិង្សាដោយចេតនា បណ្ដាលឲ្យយុវជនម្នាក់របួសក្បាលធ្ងន់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចរោងចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ឃ្លាំង ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។
ជនសង្ស័យឈ្មោះ ចន ភ័ត្រា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ គ្មាន។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានដើរទៅអង្គុយលេងនៅរោងចាំចម្ការរបស់ឈ្មោះ បុល ណារិន ភេទប្រុស អាយុ ២៣ឆ្នាំ អង្គុយបានមួយសន្ទុះ ស្រាប់តែជនសង្ស័យដើរមកអង្គុយលេងដែរ ហើយក៏សួរទៅជនរងគ្រោះថា អ្ហែងខ្ចីមេម៉ូរីរបស់អញយកមកឲ្យអញវិញភ្លាម អ្នកទាំងពីរក៏ជជែកទាក់ពាក្យសំដីគ្នា ជនសង្ស័យក៏ទាញកាំបិតទៅកាប់ពីក្រោយចំក្បាល បណ្តាលឲ្យមានស្នាមមុតហូរឈាមពេញខ្លួន ហើយ រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យឃុំតាលន់។

ក្រោយកើតហេតុកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់