ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់សូរដូចរន្ទះផ្អើលទាំងព្រឹក នៅស្រុកត្រាំកក់

តាកែវ: នៅវេលាម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្ថិតតាមនបណ្ដោយផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ០-១ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-5548 បើកបរដោយឈ្មោះ ពេជ្រ រ៉ាន់ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (រងរបួសធ្ងន់) ធ្វើដំណើរពីលិច លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1L-8978 បើកបរដោយឈ្មោះ ឃួន ឈានអេង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមន្ត្រីឥទាន មានទីលំនៅភូមិធ្លកយល់ ឃុំព្រលិ ស្រុកអង្គរបូរី ខេត្តតាកែវ (រងរបួសស្រាល) ធ្វើដំណើរពីកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែងរួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់