ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីរថយន្តបុករះរថយន្តជាច្រើនគ្រឿង រួចបន្តបុកចូលការដ្ឋានសំណង់មួយកន្លែង របួសមនុស្ស ៣នាក់

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿង រួចបន្តបុកចូលការដ្ឋានសំណង់ក្បែរនោះ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោងជិត៤កន្លះរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវមុខសាលាបឋមសិក្សាហ៊ុនសែនក្រុង។

ករណីនេះ បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់រងរបួស ដោយក្រោយកើតហេតុ ក្រុមសង្គ្រោះ និងសមត្ថកិច្ច បានជួយគាស់យកជនរងគ្រោះចេញពីក្នុងរថយន្ត រួចបញ្ជូនទៅមន្ទីរពេទ្យ រីឯងវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់