ភ្នំពេញ៖ ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំចិន-វៀតណាមចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ៦២.៩៧៦នាក់ កើនឡើងជាងពិធី បុណ្យចូលឆ្នាំចិន-វៀតណាម ២០១៤ ចំនួន ២៧.២២%។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល កំណើនភ្ញៀវទេសចរគឺដោយសារខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍តភ្ជាប់ជាមួយខេត្តកំពត និងខេត្តកែប ដែលភ្ញៀវទេសចរមកសម្រាកលេងកម្សាន្តនៅខេត្តព្រះសីហនុ រួចហើយបន្តទៅទស្សនាកម្សាន្តនៅបូកគោក្នុងខេត្តកំពត និងបន្តទៅកម្សាន្តនៅខេត្តកែប ឬអ្នកទេសចរអាចធ្វើដំណើរកម្សាន្តនៅខេត្តកែប រួចបន្តទៅកម្សាន្តនៅបូកគោក្នុងទឹកដីខេត្តកំពត និងទៅលេងកម្សាន្តនៅខេត្តព្រះសីហនុមុននឹងចាកចេញទៅកាន់លំនៅឋានរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុជាខេត្តដែលមានតំបន់ទេសចរធម្មជាតិមានឆ្នេរខ្សាច់ស្រស់ស្អាតពីធម្មជាតិ និងមានរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ទឹកធ្លាក់ថ្មរោង ក្នុងស្រុកកំពង់សិលា ជាពិសេ ខេត្តព្រះសីហនុសម្បូរទដោយប្រជុំកោះជាច្រើន ដែលបានអភិវឌ្ឍន៍ជាបណ្តើរៗធ្វើឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំណាប់អារម្មណ៍ ក្នុងការជិះទូកទៅលេងកម្សាន្តនៅតាមកោះ មានដូចជាកោះតូច ក្នុងទឹកដីសង្កាត់កោះរុង និងមានភូមិជាច្រើនទៀតនៅលើដីកោះត្រូវបានកែលម្អជារមណីយដ្ឋានទេសចរណ៍៕
មតិយោបល់