ព័ត៌មានជាតិ

អ្នកពុលស្រា ស្លាប់កើនឡើង១៤នាក់ និង៦៧នាក់កំពុងសង្គ្រោះ

កំពង់ឆ្នាំងៈ គិតត្រឹមថ្ងៃទី៩ ធ្នូនេះ អ្នកពុលស្រាស ស្លាប់កើនឡើង១៤នាក់ហើយ និង​៦៧នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ​ខេត្ត ហើយជនរងគ្រោះខ្លះ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយពីមានអ្នកពុលស្រាស្លាប់ច្រើនបែបនេះ សមត្ថកិច្ចបាន​ដកហូតស្រាស ពីហាងចំនួន២ បានស្រា៥៧កាន ដោយអាជ្ញាធរជំនាយបានពិនិត្យឃើញជាតិអាល់កុលដល់៩៥ភាគរយ ដែលសារជាតិនេះ វាច្រើនលើសលុប ធ្វើឲ្យអ្នកទទួលទានពុលស្លាប់។

សូមរំលឹកថា ប្រជាពលរដ្ឋនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ បានទៅចូលរួម​នៅក្នុងពិធីបុណ្យសពមួយក្នុង​ភូមិ កាលពីថ្ងៃទី៣ ទី៤ ធ្នូ ២០១៦ ពេលនោះ ពួកគេក៏បានទទួល​ទានស្រាស បន្ទាប់មក​ពួកគាត់ក៏បានពុលជាបន្តបន្ទាប់ រហូតដល់មានមនុស្សស្លាប់ជាច្រើននាក់បែបនេះ៕

មតិយោបល់