ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្សប្រុសស្រី ១៧នាក់រងរបួសធ្ងន់ស្រាលករណីរថយន្ត ៣គ្រឿងបុកបន្តកន្ទុយគ្នា

ស្វាយរៀង: នៅវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩​ បង្កការភ្ញាក់ផ្អើលដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង បុកគ្នាបណ្ដាលឲ្យមនុស្សប្រុសស្រី ១៧នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះ កើតឡើងក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនកើតហេតុ មានរថយន្តស្ទូច១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-6026 ថយក្រោយមកលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាត់ទទឹងថ្នល់ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AR-9861 ជាន់ហ្វ្រាំងជាប់ ហើយពេលនោះមានរថយន្តសាំយ៉ុង ២គ្រឿង មកពីក្រោយបណ្តាលឲ្យបុកបន្តកន្ទុយគ្នារហូតដល់មានអ្នករងរបួសតែម្តង គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យកម្មករកម្មការិនីជាច្រើននាក់ ក្នុងរថយន្តសាំយ៉ុងដែលបំណងជិះទៅធ្វើការ ហើយក្នុងនោះមានអ្នករងរបួសចំនួន ១៧នាក់ និងម្នាក់រងរបួសធ្ងន់ដោយដាច់សរសៃកែងជើង ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

ក្រោយកើតហេតុម្ចាស់រថយន្តទាំង ៣គ្រឿង បានសម្របសម្រួលគ្នាដោយយករថយន្តទៅធ្វើ ចំណែកអ្នករងរបួសទាំង ១៧នាក់ ត្រូវបានរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរ៕

មតិយោបល់