ភ្នំពេញៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនម្នាក់ដេកស្លាប់ ត្រង់ចំណុចក្នុងសសិប្បកម្មកែច្នៃដែក ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនរងគ្រោះ ឈ្មោះ BE ZHANBAO ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានសិប្បកម្មកែច្នៃដែក ស្នាក់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។
សភាពរឿងហេតុ៖ មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា ត្រង់ចំណុចខាងលើ មានជនជាតិចិនម្នាក់ដេកស្លាប់ បន្ទាប់ពីទទួលព័ត៌មានសមត្ថកិច្ច ចុះដល់ទីតាំង និងមានការសហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ តាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយមានជំងឺគាំងបេះដូង
ចំពោះសព ត្រូវបានយកទៅធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ៕

មតិយោបល់