ព័ត៌មានជាតិ

សមត្ថកិច្ច ២រូបរងរបួស នៅក្នុងប្រតិបត្តិការ ដេញតាមជនសង្ស័យ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញ តាមចាប់ខ្លួនមុខសញ្ញាចោរឆក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំ រហស្សនាមពោធិ៍២៥អ៊ិច មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យម្នាក់ឈ្មោះ ទូច សម្ផ ស្សអាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ រ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀត និងកម្លាំងនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ ដែលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូប និងខ្សែកនៅតាមផ្លូវ។

ដោយជនសង្ស័យ គឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង តែខណ:នោះដេញមិនទាន់ ជនសង្ស័យបានគេចខ្លួនបាត់ ហើយស្របពេលនោះ ក៏ប្រទះឃើញជនសង្ស័យជន២នាក់ខាងលើ កំពុងជិះម៉ូតូអាសង់ប៊ិច១គ្រឿងគួរឲ្យសង្ស័យខ្លាំង ភ្លាមៗនោះ កម្លាំងក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ និងបុកបណ្ដាលឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ ក៏ដួលម៉ូតូដែរ ហើយត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ រួចនាំយកទៅសាកសួរ នៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍ៗសែនជ័យ ដើម្បីចាត់ការបន្ត៕

//youtu.be/vvbcVT2jlrE

មតិយោបល់