(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អ្នកជំងឺ COVID-19 ថ្មីៗចំនួន ២,០១២ករណីបន្ថែមទៀត ត្រូវបានរកឃើញ និងអ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត បានបាត់បង់ជាជីវិត ហើយវាជាថ្ងៃទី២ ហើយដែលករណីឆ្លង និងស្លាប់ត្រូវបានរកឃើញមានចំនួនច្រើនបែបនេះ។
ក្រោយបូកសរុបទិន្នន័យថ្មីៗខាងលើ ធ្វើឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៦១,៦៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៧៨នាក់ និងអ្នកជាសះស្បើយ ៣៤,៤០២នាក់។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,០០១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៣០ករណីត្រូវបានរកឃើញ នៅទីក្រុងបាងកក។ ចំណែកឯ ១១ករណីផ្សេងទៀត ជាករណីនាំចូលមកពីក្រៅប្រទេសវិញ ហើយអ្នកស្លាប់មានអាយុចន្លោះពី ៣៥-៨៨ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយ៕
Bangkok Post៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
មតិយោបល់