ព័ត៌មានជាតិ

រៀន​ដកដង្ហើម​ឲ្យបាន​ត្រឹមត្រូវ អាច​ជួយ​ឲ្យមាន​សុខភាព​ល្អ​

​ការដកដង្ហើម​បាន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ជួយ​រាងកាយ​ឲ្យមាន​សុខភាព​ល្អ​ប៉ុណ្ណោះទេ ថែម​ទាំង​អាច​ព្យាបាល​ជំងឺ​ជាច្រើន​ផងដែរ​។ ដូច្នេះ ដើម្បី​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ សូម​ចាប់ផ្តើម​ហាត់រៀន​ប្រចាំ​សប្តាហ៍​ពី​ការធ្វើ​លំ​ហាត់​ដកដង្ហើម​។​

​ការដកដង្ហើម​មាន​តួនាទី​សំខាន់​នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ យើង​ដកដង្ហើម​ប្រហែលជា ២០,០០០ ដង​ក្នុង ១ ថ្ងៃ​។ ទោះបីជា​ការដកដង្ហើម​ហាក់បីដូចជា​សកម្មភាព​ដែល​មាន​ពី​ធម្មជាតិ​ក៏​ពិតមែន ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ពី​របៀប​ដកដង្ហើម​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។ អស់​រយៈពេល​ជា​យូរណាស់​មកហើយ ឱសថ​ចិន​ផ្តោត​សំខាន់​លើ​ដង្ហើម​។ តែ​ក្រោយមក​ឱសថ​ខាងវេ​ស្ទឺន​ត្រូវបាន​បង្កើត និង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ថាមពល​។ សមាគមន៍​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​លោក រី​ឆាត​ប្រោន នៅ​សាកលវិទ្យាល័យ​កូ​ឡាំ​បៀ​បាន​បន្ថែមថា​៖ ប្រភព​ថាមពល​ដែល​សំខាន់​បំផុត គឺ​ខ្យល់​អុកស៊ីសែន​។ រាងកាយ​អាច​ទទួលបាន​ខ្យល់​អុកស៊ីសែន​ក្នុង​វិធី​ដែល​សាមញ្ញ​បំផុត​ដូចជា​ការផ្លាស់ប្តូរ​វិធី​ដែល​យើង​ដកដង្ហើម​។ ការដកដង្ហើម​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​ជួយ​យើង​ឲ្យមាន​សុខភាព​ល្អ​ប៉ុណ្ណោះទេ វា​ថែមទាំង​អាច​ផ្តល់​ប្រសិទ្ធិភាព​ក្នុង​ការព្យាបាល​ជំងឺ ជាពិសេស​ជំងឺ​រ៉ាំរ៉ៃ​, ជំងឺ​ហឺត​, ជំងឺ​ក្រពះ​, ជំងឺ​តានតឹង​…​។ អ្នក​ក៏​អាច​ចាប់​យក​ជំងឺ​ផ្សេងៗ​ពី​ការដកដង្ហើម​។ ការដកដង្ហើម​លឿន​, ខ្លី​បង្ហាញថា​ក្រពេញ​តម្រងនោម​មាន​បញ្ហា​ហើយ​នឹង​ប្រហែលជា​វា​បាន​បំផ្លាញ​អរ​ម៉ូ​ន​ក្រ​សោម​ខួរក្បាល​ធ្វើឲ្យ​អ្នក​មានភាព​តានតឹង​។ នៅពេល​រាងកាយ​របស់​អ្នក​មាន​ភាព​តានតឹង កោសិកា​ភាពស៊ាំ​នឹង​ចុះ​អន់ថយ ធ្វើឲ្យ​បាក់តេរីតូចៗ​ងាយ​នឹង​បង្កឡើង​។​
​សំណាងល្អ មាន​វិធី​សាមញ្ញៗ​អាច​កែប្រែ​ស្ថានភាព​នេះ​បាន​។ ព្យាយាម​អនុវត្ត​ន៏​លំ​ហាត់​ដកដង្ហើម​ដូចខាងក្រោម​៖

​ដកដង្ហើម​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​សុខភាព​ល្អ​ចាប់ផ្តើម​រៀន​ពី​របៀប​ដកដង្ហើម​ឲ្យបាន​ត្រឹមត្រូវ​

១. ដង្ហើម​ត្រង់​ក្បាលពោះ​
​លំ​ហាត់​បែប​នេះ​ផ្តល់​នូវ​ខ្យល់​អុកស៊ីសែន​ច្រើន​ទៅដល់​សួត ជួយ​ចរាចរណ៍​ផ្លូវដង្ហើម​បានល្អ ជួយ​កាត់បន្ថយ​ភាព​តានតឹង​…​។​

​វិធី​ធ្វើ​៖
– ដេក​ចុះ លើក​ជង្គង់​ឡើង ដាក់​ដៃ​ម្ខាង​ក្រោម​ទ្រូង និង​ដៃ​ម្ខាង​ទៀត​លើ​ទ្រូង​
– ដកដង្ហើម​យឺតៗ​
– នៅ​ពេល​អ្នក​ដកដង្ហើម​ចេញ ត្រូវ​ខាំ​បបូរមាត់​។ ក្នុងពេល​ដក​ដង្ហើមចូល និង​ដក​ដង្ហើមចេញ ត្រូវ​រក្សា​ការ​ដាក់​ដៃ​នៅលើ​ទ្រូង​។ ធ្វើ​លំ​ហាត់​បែបនេះ ៣ ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​ពី ៥ ទៅ ១០ នាទី​។ ប្រសិនបើ​អ្នក​អនុវត្ត​បាន​គ្រប់គ្រាន់ អ្នក​នឹង​ចាប់ផ្តើម​ដកដង្ហើម​បែប​នេះ​ដោយ​ស្វ័យប្រវត្តិ​។​

២. ដកដង្ហើម​តាម​រន្ធ​ច្រមុះ​តែ​ម្ខាង​
​នេះ​ជា​តិច​និច​បែប​យូ​ហ្គា​ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ធូរស្បើយ កាត់បន្ថយ​ការ​លើសឈាម មិន​ដុះ​ក្បាលពោះ បង្កើន​សតិសម្បជញ្ញៈ​។​

​វិធី​ធ្វើ​៖
– ប្រើ​មេ​ដៃស្តាំ​បិទ​រន្ធ​ច្រមុះ​ខាងស្តាំ និង​ដក​ដង្ហើមចូល​យឺតៗ​តាម​រន្ធ​ច្រមុះ​ខាងឆ្វេង​
– បន្ទាប់​មក​បិទ​រន្ធ​ច្រមុះ​ខាងឆ្វេង​ម្តង​ហើយ​បើក​រន្ធ​ច្រមុះ​ខាងស្តាំ រួច​ដក​ដង្ហើមចេញ​យឺតៗ​តាម​រន្ធ​ច្រមុះ​ខាងស្តាំ​
– បើក​រន្ធ​ច្រមុះ​ខាងស្តាំ ដកដង្ហើម​ចូល​បន្ទាប់​មក​បិទ​ម្តងទៀត ផ្លាស់ប្តូរ​គ្នា​។ បន្ត​ការធ្វើ​បែប​នេះ​ចំនួន ៥ ដង​។ អ្នក​អាច​ធ្វើ​លំ​ហាត់​បែបនេះ​នៅ​ពេល​ណា​ដែល​អ្នក​ភ័យ​។​

៣. បិទ​ដង្ហើម​ពេល​បិទមាត់​
​នេះ​ជា​លំ​ហាត់​មួយ​ដើម្បី​បង្កើន​នូវ​ភាពវាងវៃ​។ វា​អាច​ជួយ​បង្កើន​ថាមពល​។​

​វិធី​ធ្វើ​៖
– បិទមាត់​របស់​អ្នក​, ដក​ដង្ហើមចូល និង​ចេញ​ឲ្យបាន​លឿន​។ ធ្វើបែបនេះ ៣ ដង​ក្នុង ១ វិនាទី ១៥ នាទី​បន្ទាប់​មក​សម្រាក​
– បន្ទាប់​មក​បង្កើន​ការធ្វើ​បែប​នេះ​រហូតដល់ ៣០ វិនាទី ក្រោយ​មក​រហូត​ដល់ ១ នាទី​៕​
14016664751

មតិយោបល់