ភ្នំពេញៈ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការបញ្ជាផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណី ឃុបឃិតយកលិខិតឆ្លងដែនជនបរទេសផ្សេងៗទៀតយកទៅជួញដូរ។
ជនសង្ស័យទី១ឈ្មោះ Vladymyr Antonevycm ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន និងជនសង្ស័យទី២ឈ្មោះ Volodymyr Behal អាយុ ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែនដូចគ្នា។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវនាយកដ្ឋានបញ្ជូន និងកសាងសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់