កោះកុងៈ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០ នាទីកំលាំងអធិរដ្ឋាននគរបាលក្រុង សហការជាមួយកំលាំងការិយាល័យ កំរិតធ្ងន់ កំលាំង អាវុធហត្ថ ក្រុង និងគ្រូពេទ្យខេត្ត ដោយមានការសម្របសម្រួលពីលោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះ ចុះពិនិត្យសាកសព រអិលជើងធ្លាក់ក្នុងទឹកជ្រោះដែលកំពង់ហូរខ្លាំងបោកជាមួយថ្ម ចំងាយពីកន្លែងធ្លាក់មកកន្លែងសព ៣១០ម៉ែត្រទើបជាប់លើថ្ម
សាកសពឈ្មោះ នួន ម៉ាប់ ភេទ ប្រុស អាយុ ៥១ ឆ្នាំ ខ្មែរ មានស្រុកកំណើត ភូមិ ក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយ រៀង មកធ្វើកម្មករនៅក្រុមហ៊ុន ទឹកស្អាត Ly Pគ្រប់ ស្ថិតនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខត្តកោះកុង ។
មូលហេតុ ជនរងគ្រោះនៅវេលាម៉ោង ៥ ភ្លឺបានដើឆ្លងកាត់ផ្លូវដែលមានទឹកកំពង់ហូខ្លាំងបណ្តាលអោយរអិលធ្លាក់ចូលជ្រោះហើយពុំមានអ្នកដឹង រហូតដល់ម៉ោង ១០ និង ១៥នាទីមានអ្នកបង់សំណាញ់តាមជ្រោះប្រទះឃើញសាកសពជាប់ទើលើថ្មទើបមកប្រាប ទើបកម្មករធ្វើការជាមួយគ្នាមកមើលបានដឹងថា ឈ្មោះ នួន ម៉ាប់ហើយក៏បានរាយការណ៏មកសមត្ថកិច្ចយើងមកពិនិត្យ ។
សាកសពក្រោយពីពិនិត្យរួចយើងបានប្រគល់អោយទៅ ឈ្មោះ ជុំ នី ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវជាប្អូនដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់