ព្រះសីហនុៈ កាលពីវេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺឈាមចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចមុខអគ្គីសនីកម្ពុជា ក្នុងក្រុម១៩ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ឆេង ភារៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្រុម៣ សង្កាត់១ ក្រុងព្រះសីហនុ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-9624 បានបើកបុករថយន្តមិនស្គាល់ម៉ាកពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់