ព័ត៌មានជាតិ

ការទទួលទាននំបញ្ចុកសាមគ្គីជាតិពុំមានករណីពុលឡើយ

ព្រៃវែង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ពុំមានករណីពុលនំបញ្ចុក នៅខេត្តព្រៃវែង ដូចព័ត៌មានដែលជន អនាមិកម្នាក់ បានបង្ហោះនោះគឺជារូបភាពកាលឆ្នាំ២០១៧។

ចំពោះការទទួលទាននំបញ្ចុកសាមគ្គីជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ បានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ ក្រោមម្លប់សន្តិភាព និងអភិវឍ្ឍន៍គ្រប់វិស័យ។ ជាមួយគ្នានោះ តាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលថា គ្មានការពុលនំបញ្ចុករបស់ពលរដ្ឋខ្មែរទូទាំងប្រទេសឡើយ៕

មតិយោបល់