ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀរ Tiger កៀររថយន្តកាមរីគូទស្វិត អស់ ១២៥ ដុល្លារ ដើម្បីបញ្ចប់រឿង…

ភ្នំពេញៈ នៅវេលាម៉ោង ១០យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ម្ដុំស្តុបស្ពានដែកចំការដូង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តក្រុមហ៊ុនស្រាបៀរ Tiger បានកៀររថយន្តកាមរីគូទស្វិតមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ រួចយករថយន្តទាំងពីរ មកអធិការដ្ឋានគរបាលខណ្ឌដង្កោ នៅពេលទៅដល់ ដោយភាគីសម្របសម្រួលគ្នាត្រូវ ម្ចាស់រថយន្តក្រុមហ៊ុនស្រាបៀរ Tiger ចេញសំណងទៅរថយន្តកាមរីគូទស្វិតចំនួន ១២៥ ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដង៕

មតិយោបល់