ភ្នំពេញៈ ផ្ទះពលរដ្ឋមួយកន្លែង សុខៗស្រាប់តែទុស្សេឆ្លងចរន្តភ្លើង ផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋក្បែរខាងនាំគ្នាដងបាញ់ទឹក និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ពន្លត់ភ្លើងភ្លាមៗ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ករណីនេះ បើទោះជាមានបងប្អូនប្រជាពលរដ្ឋក្បែរខាង ជួយអន្តរាគមន៍ទាន់ពេលយ៉ាងណាក្តី តែរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច ក៏បានចេញទៅដល់ទីតាំងខាងលើផងងដែរ ដើម្បីពិនិត្យជាក់ស្តែង ជៀសវាងភ្លើងរាលដាលបន្តទៀត ។
មូលហេតុ៖ ទុស្សេឆ្លងចរន្តភ្លើង។
ខូចខាតមាន៖ សម្ភារៈប្រើប្រាស់មួយចំនួន ដាច់ធ្លាក់ពិដាន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ភ្លើងបានរលត់ទៅវិញ មុនឡានទឹកទៅដល់ ៕








មតិយោបល់