ព័ត៌មានជាតិ

សន្សំរាប់ពាន់ដុល្លារ គ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូតទាន់សម័យ ពេញនិយម និងសុទ្ធ១០០% នាំចូលពីអឺរ៉ុប ​សហរដ្ឋអាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណិតមួយ ឈ្មោះថា ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដើម្បីផ្តល់ជូនប័ណ្ណវីអាយភី ជូនដល់អតិថិជន ដែលបានផ្តល់ទំនុកចិត្ត​ និងគាំទ្រតាំងពីការបើកឲ្យដំណើរការលើកដំបូងរហូតដល់អស់រយ:ពេលជាងពីរឆ្នាំមកនេះ។​

លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ម៉ូដស្ទ័រ (Modestore) បានមានប្រសាសន៍ថា៖ ដើម្បីជាការតបស្នងចំពោះ ភក្តីភាព និង ការជឿទុកចិត្តរបស់អតិថិជន មកលើម៉ូដស្ទ័រ យើងខ្ញុំសូមប្រគល់ជូននូវ ប័ណ្ណ VIP Gold Card ជូនដល់អតិថិជនចំនួន ២០ រូប និង Silver VIP card ចំនួន ១០ រូប ដែលជាអតិថិជនពិសេសបំផុត ក្នុងកម្មវិធី ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ លោកស្រីបានបញ្ជាក់ថា យើងមានសមាជិកកាត Gold & Siliver ជាច្រើន ហើយយើងនឹងបន្តកម្មវិធីផ្តល់ជូននេះនាពេលដ៏ខ្លីខាងមុខទៀត។

ម៉ូដស្ទ័របាននាំចូលបន្ថែមទៀតនូវផលិតផលម៉ាកល្បីៗរបស់បុរស និងស្រ្តីមួយចំនួនមានដូចជា៖ Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹងផ្តល់់ជូននូវតម្លៃពិសេសសម្រាប់អតិថិជនណាដែលបានបំពេញលក្ខខណ្ឌ ជាសមាជិកកាត។ ដូច្នេះម៉ាកល្បីៗជុំវិញពិភពលោកដែល អស់លោក លោកស្រី អ្នកនាងកញ្ញា តែងតែទិញផលិតផលទាំងនោះ នៅបរទេស ពេលនេះមិនចាំបាច់ចំណាយថវិកា ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ហាងម៉ូដស្ទ័រ នឹងផ្ដល់នូវ ការធានាផលិតផល សុទ្ធ ១០០% និង តម្លៃសមរម្យបំផុត។

លោកស្រី ធីតា បានបញ្ជាក់ថា ការក្លាយជាសមាជិកកាត VIP Gold & Silver នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

១​. ប័ណ្ណ VIP Gold នឹងទទួលបានការបញ្ចុះតម្លៃ១៥% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
២. ប័ណ្ណ VIP Silver នឹងទទួល បានការបញ្ចុះតម្លៃ១០% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
៣. សមាជិកប័ណ្ណវីអាយភីទាំងពីរនឹងទទួលបានអាទិភាពមុនគេ ដើម្បីទិញទំនិញថ្មីៗដែលទើបមកដល់
៤. សមាជិកប័ណ្ណវីអាយភីទាំងពីរអាចប្រើប្រាស់ វីអាយភី ឡោញ (VIP Lounge) នៅក្នុងហាងម៉ូដស្ទ័រ និងរីករាយ ជាមួយកាហ្វេ ព្រមទាំងភេសជ្ជ:ផ្សេងៗ។

ម៉ូដស្ទ័រគឺជាហាងប៊ូទិកលក់សម្លៀកបំពាក់ ផលិតផលហ្វេសិន និងជាផ្សារអនឡាញដ៏ធំមួយ ដែល បានបង្កើតឡើងនាឆ្នាំ ២០១៧ ក្នុងប្រទេសកម្ពុជា។ ម៉ូដស្ទ័រមានលក់ផលិតផលទាន់សម័យសម្បូរបែបដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា​ កាបូប ខ្សែក្រវ៉ាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងវ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការ ផ្តល់ជូននូវផលិតផលសុទ្ធ ១០០% និងនាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និងមានគុណភាពល្អបំផុត។

ម៉ាកល្បីៗទូទាំងសកលលោក មិនត្រូវបាន ម៉ូដស្ទ័រមើលរំលងឡើយ ក្នុងនោះម៉ូដស្ទ័រមានលក់ ផលិតផលម៉ាកល្បីៗជាច្រើនដូចជា ៖ montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម។

សូមទំនាក់ទំនងមកហាងម៉ូដស្ទ័រដើម្បីក្លាយជា VIP membership Card នេះ ឬក៏ស្វែងរកតាមរយ:អាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ខណ្ឌទួលគោក ភ្នំពេញ ។ លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888៕

មតិយោបល់