ព័ត៌មានជាតិ

Hyundai ប្រមូល​រថយន្ត​ជាង ១០​ម៉ឺន​គ្រឿង​មក​ជួសជុល​

​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai Motor Co គ្រោង​ប្រកាស​ប្រមូល​រថយន្ត​ចំនួន ១០៣.២១៤​គ្រឿង ម៉ូ​ដែល Genesis នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង លើ​បញ្ហា​ផ្នែក​ប្រព័ន្ធ​ហ្វ្រាំង​រថយន្ត នេះ​ជា​លើក​ទី​៣​ហើយ​ក្នុងឆ្នាំនេះ ដែល​ក្រុមហ៊ុន Hyundai Motor Co ប្រកាស​ប្រមូល​រថយន្ត​។​
2011_hyundai_i10_01-4e9b980393c90
​ម៉ូ​ដែល Genesis ដែល​ត្រូវបាន​ប្រមូល​នោះ​គឺ​បង្កើតឡើង​នៅ​ចន្លោះ​ខែ​ធ្នូ​ឆ្នាំ​២០០៧ ដល់​ខែ​មីនា ឆ្នាំ ២០១២ ប៉ុន្តែ​បញ្ហា​ដែល​កើតមាន​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​រងរបួស​ឡើយ​។​

​កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន Hyundai Motor Co បាន​ប្រមូល​រថយន្ត​ម៉ូ​ដែល Genesis នៅក្នុង​សហរដ្ឋអាមេរិក​ចំនួន ២៧.៥០០​គ្រឿង ដែល​ផលិត​ឡើង​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បួង ដោយ​កើត​មាន​ករណី​ដូចគ្នា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​មេសា ក្រុមហ៊ុន Hyundai និង Kia បានប្រកាស​ប្រមូល​រថយន្ត​ជាង ១,៨​លាន​គ្រឿង​នៅ​សហរដ្ឋអាមេរិក​មក​ធ្វើការ​ជួសជុល ក្នុង​ករណី​ដូច​គ្នា​៕​

មតិយោបល់