អាមេរិក៖ តុលាការជាន់ខ្ពស់អាមេរិក បានប្រកាសនឹងបើកសវនាការសំនុំរឿងជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និង Samsung នៅថ្ងៃទី១១ ខែតុលាខាងមុខ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំនេះ។
តុលាការជាន់ទាបអាមេរិក បានកាត់ក្ដីឲ្យ Samsung ចាញ់ Apple កាលពីចុងឆ្នាំ២០១៥ ដោយឲ្យផ្ដល់សំណង ៥៤៨លានដុល្លារអាមេរិកដល់ Apple ប៉ុន្តែក្រុមហ៊ុន Samsung បានប្ដឹងឡើងឧទ្ធរណ៍ ម្ដងទៀតកាលពីខែមីនា ដោយតុលាការបានយល់ព្រមទទួលយកពាក្យបណ្ដឹង ប៉ុន្តែមិនបានប្រកាសកាលបរិច្ចេកច្បាស់លាស់ ទើបតែពេលនេះ បានប្រកាសជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ត្រូវបានតុលាការរកឃើញបានរំលោភប៉ាតង់ Apple ជាច្រើន ចាប់តាំងពីឆ្នាំ ២០០៧ ប៉ុន្តែក្រុមហ៊ុន Samsung មិនបានទទួលស្គាល់នូវកំហុងរបស់ខ្លួនទេ និងថែមទាំងផ្ដល់ឧទ្ធរណ៍ទៀតផង៕
មតិយោបល់