ព័ត៌មានជាតិ

ទំនាស់ទ្រព្យកេរ្តិ៍ មិនទាន់បែងចែកដាច់ ឈ្លោះគ្នាផ្អើល រវាងម្តាយ ជាមួយកូនចុង

ភ្នំពេញ: រឿងក្តីទំនាស់ទ្រព្យបែងចែកគ្នា មិនដាច់ស្រេច ក្រោយពីប្តី និងឪពុក ទទួលមរណ:ភាពទៅហើយ បានធ្វើឲ្យមានការប្ដឹងផ្ដល់គ្នា ទ្បើងតុលាការ ខណ:ទ្រព្យអចលនវត្ថុដីផ្ទះ តុលាការដាក់ឲ្យមានសិទ្ធមនុស្ស៣នាក់។

ហេតុការណ៍នេះ កើតទ្បើងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះកើតហេតុលេខ១៧៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីម្តាយចុងឈ្មោះ យ៉ែម ស៊ីវន អាយុ៣៥ឆ្នាំរស់នៅផ្ទះ កំពុងកើតមានទំនាស់ខាងលើ។ ចំណែក២ភាគីទៀត ជាកូនដើម ទី១ ឈ្មោះ ហ៊ីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ ហ៊ីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅអគារខុនដូរលេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមការបំភ្លឺពីភាគី ម្តាយចុងឈ្មោះ យ៉ែម ស៊ីវន បានឲ្យដឹងថា គាត់បានរៀបការជាមួយ បុរសឈ្មោះ ហ៊ីង ច័ន្ទតារា តាំងពីឆ្នាំ២០០៦មកម្លេះ ចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់សាងសង់ផ្ទះធំ ទ្រនំខ្ពស់ មានទាំងផ្ទះជួលទៀតផង នៅចំណុចកើតហេតុខាងលើនេះ តែជាអនិច្ចារ្យ មកដល់អំឡុងខែឧសភា ឆ្នាំ២០១៨ ប្តីរបស់គាត់ធ្លាក់ខ្លួនឈឺ ហើយក៏ទទួលមរណ:ភាពបាត់ទៅ។

ក្រោយមកក៏កើតមានរឿង បញ្ហាប្រឈមពាក់ព័ន្ធរឿងទ្រព្យកេរ្តិ៍ដីផ្ទះ ផ្ទះជួល តាមបណ្តាំ របស់ប្តី សុំឲ្យតុលាកា ចាត់បញ្ចូលប្រពន្ធឈ្មោះ យ៉ែម ស៊ីវន ក៏មានសិទ្ធគ្រប់គ្របទ្រព្យសម្បត្តិ ដីផ្ទះ ផ្ទះជួលបានដែរ រួមជាមួយ ភាគីកូនចុង ស្រីៗ ពោលមាន៣ភាគី អាចមានសិទ្ធគ្រប់គ្រងអចលនទ្រព្យបាន ។

ប្រភពដដែលបន្តទៀតថា ក្រោយពីប្តីស្លាប់ទៅ បន្សល់ទុកទ្រព្យកេរ្តិ៍ បង្កឲ្យផ្ទុះជារឿង ចែកគ្នាមិនដាច់ ភាគីខាងកូនៗចុង ចង់បានទាំងអស់ ប្រគល់តែរថយន្ត ស៊ីណា មួយគ្រឿង ឲ្យម្តាយចុងចុះចេញ ផ្ទុយពីនីតិវិធីរបស់តុលាការ ដាក់ទ្រព្យរួមជា៣ចំណែក ទើបភាគីខាងម្តាយចុង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះក្រោយពីមានដីកាសម្រេចរបស់តុលាការ លុបចោលដីកាការពារ មកចេញដីការថ្មីមួយទៀត ដោយលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ១០៨ «ភ»ដ.រ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩មកម្លះ ដោយសម្រេច ដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល)ស្ថិតក្នុងទ្រព្យរួម មានបីចំណែក ។

ទោះជាមានដីកាចេញមកបែបនេះក្តី ចេតនារបស់កូនចុងស្រីៗ ចង់ ឲ្យតែឡានមួយគ្រឿង ដើម្បីឲ្យម្តាយចុងចុះចេញ ទើបក្លាយជារឿងកើតទុក្ខមិនសុខចិត្ត សូម្បីតែសង់ផ្ទះ លុយបង់ពន្ធច្រើនជាងប្តីផង។

ជុំវិញករណីទំនាស់ទ្រព្យកេរ្ត៍ខាងលើ អ្នកសាពត៌មាន បានត្រឹមសំការបំភ្លឺពីខាងម្តាយចុងតែប៉ុណ្ណោះ ចំណែកភាគីកូនចុង សុំការបំភ្លឺមិនបាន រត់ចូលទៅសំងំក្នុងបន្ទប់បាត់ ៕

មតិយោបល់