ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ១០៨ កែងផ្លូវ៥៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីបុរស ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។

សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានវ័យប្រហែលជា ៣០ ឆ្នាំ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ មានក្រុមជាងផ្សារដែកមួយក្រុមមានគ្នា ៣ ទៅ ៤នាក់ បានផ្សាសំយាបផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ក៏ស្រាប់តែមានខ្សែភ្លើងធ្លាក់ចំជាងដែកម្នាក់ បណ្ដាល ឲ្យធ្លាក់មកដីរងរបួសធ្ងន់ ត្រូវបានក្រុមជាងដូចគ្នាបញ្ជូនទៅ មន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសល ជនរងគ្រោះបានស្លាប់នៅមន្ទីរ។

ក្រោយកើតហេតុ សពត្រូវបានតម្កល់ នៅសាលមន្ទីរកាល់ម៉ែត្រ រង់ចាំក្រុមកោសល្យវិច័យមកត្រួតពិនិត្យ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់