ព័ត៌មានជាតិ

ពលរដ្ឋនៅភូមិដំណាក់សំណូមពរឲ្យអាជ្ញាធរ ចុះណែនាំម្ចាស់ទីតាំងកុងស៊ីកាប់ជ្រូក ២កន្លែង ដោយសារភាយក្លិនស្អុយប៉ះដល់ការរស់នៅ

ភ្នំពេញៈ ពលរដ្ឋនៅភូមិដំណាក់ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខបានសំណូមពរឲ្យអាជ្ញាធរ ខណ្ឌសែនសុខ ជួយចុះណែនាំម្ចាស់ទីតាំងកុងស៊ីកាប់ជ្រូក ២កន្លែងជិតគ្នា ដែលបានធ្វើសាយភាយក្លិនស្អុយអាក្រក់ ប៉ះពាល់ដល់ពួកគាត់ពិបាករស់នៅ។

លោកយាយលោកតារួមទាំងក្មេងតូចៗ និងប្រជាពលរដ្ឋដែលរស់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានក្តីព្រួយបារម្ភ ដោយសារការរស់នៅពិបាកដកដង្ហើម ព្រោះតែកន្លែងកាប់ជ្រូក និងកាប់មាន់២កន្លែង ដែលគិតតែពីផលប្រយោជន៏របស់ខ្លួន ពុំបានយល់ពីអារម្មណ៏ដទៃ។

លោកយាយលោកតាចាស់ៗខាងលើ គាត់បានរៀបរាប់ និងត្អូញត្អែថា ពួកគាត់ចាស់ៗ អស់ហើយគ្មាន កម្លាំងឯណាទៅលីសែង ដើម្បីយកប្រាក់ចិញ្ចឹមជិវិតដូចក្មេងៗទេ ដោយសល់ដើមបន្តិចបន្តួចគាត់ បានបើកហាងលក់កាហ្វេបាយ ដើម្បីរកស៊ីចិញ្ចឹមក្រពះ និងជីវិត តែជាអកុសលហាងលក់បាយកាហ្វេ របស់គាត់បើកចំមុខទីតាំងកាប់ជ្រូក និងមាន់ដោយមានក្លិនស្អុយជះភាយមកចំកន្លែងលក់ ដែលពេលភ្ញៀវ ឆ្លងកាត់ម្តងៗពួកគេតែងតែយកដៃខ្ទប់ច្រមុះ ដោយខ្ពើមរអើមមិនហ៊ានចូលមកពិសារអាហារកន្លែងគាត់ទេ
ដូច្នេះហើយការលក់ដូររបស់គាត់ សល់បាយកាហ្វេពេញឆ្នាំងចង់ដាច់ដើមទៅហើយ។

ពួកគាត់សូមណូមពរដល់លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី មេត្តាជួយឲ្យម្ចាស់ទីតាំងខាងលើ ជួយកែសម្រួលប្រពន្ធ័លូបង្ហូរលាមកឲ្យល្អប្រសើរឡើងវិញផង៕

citizen request to authority

https://youtu.be/jWTFApAEJII

មតិយោបល់