អាមេរិកៈក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ស្នងការរងតំបន់ក្រុងនៃរដ្ឋ Colorado សហរដ្ឋអាមេរិកម្នាក់បានបាញ់គ្រាប់ចូលក្នុងកាណុងកាំភ្លើងខ្លីរបស់ជនសង្ស័យ ហើយពួកគេហៅការបាញ់នោះថា “១ក្នុងចំណោមមួយពាន់លាន” ។
ព័ត៌មានលម្អិតនេះបានលេចឡើងនៅក្នុងលិខិតមួយរបស់រាជអាជ្ញាកាលពីថ្ងៃពុធ បានប្រកាសថាលោក Jose Marqrez ស្នងការរងក្រុង Arapahoe ត្រូវបានគេបង្ហាញ់ថាពិតជាបានបាញ់ប្រហារជនសង្ស័យប៉ុនប៉ងប្លន់ដែលនៅរស់រានមានជីវិតម្នាក់។លោក Marquez បានរងរបួសនៅក្នុងការបាញ់ប្រហារពីខែមករាម្តងដែរប៉ុន្តែបានជាសះស្បើយឡើងវិញ។
កាសែត Aurora Sentinel នៅក្នុងតំបន់ជាយក្រុង Denver (http://bit.ly/29IRW4a) បានរាយការណ៍ថា លោក Marquez បានទៅលេងនៅឯផ្ទះល្វែងមិត្តស្រីលោក នៅពេលដែលជនសង្ស័យពីរនាក់បានចូលទៅជិតលោក នៅឯកន្លែងចតរថយន្តមួយហើយបានដកកាំភ្លើងពួកគេចេញមក។
ប៉ូលិសដៃត្រង់នោះប្រាប់អ្នកស៊ើបអង្កេតថា ជនសង្ស័យម្នាក់បានប្រាប់លោកឲ្យ “លើដៃឡើង” ។
លោក Marquez បន្ថែមថាជនសង្ស័យបានបាញ់មកលើរូបលោកមុន ហើយលោកបានបាញ់ត្រឡប់ទៅវិញ។ ម្នាក់ត្រូវបានរងរបួសជើង និងម្នាក់ទៀតត្រូវចាប់ខ្លួន។ ក្រោយការត្រួតពិនិត្យហេតុការណ៍ចប់ទើបតុលាការរកឃើញថាគ្រាប់កាំភ្លើងដែលលោក Marquez បាញ់ចូលក្នុងកាណុងកាំភ្លើងខ្លីរបស់ជនសង្ស័យ៕
មតិយោបល់