ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: យោងតាមផេករបស់ការិល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ២០និង ២០នាទី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុម ០៥ ភូមិ០២ សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ឈូ ដូរ៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ។
២-ឈ្មោះ អ៊ួន សោភណ្ឌ័ ហៅជ្រូក អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ ។
មុខរបរ មិនពិតប្រាដក
៣-ឈ្មោះ ទន់ បុផា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៧កញ្ចប់
-ទូរស័ព្ទចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់