កណ្ដាលៈ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅចំណុចរោងរបស់ឈ្មោះ ធី ចាន់ដារ៉ា ហៅ ពិត ស្ថិតភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ២នាក់៖
១/ឈ្មោះ ចក់ ស្រីស្រស់ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ កំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ឈ្មោះ ធី ចាន់ដារ៉ា ហៅ ពិត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន
០៨កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
-ទូរស័ព្ទចំនួន១គ្រឿងម៉ាកសាំស៊ុងពណ៌ស ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
មតិយោបល់