ភ្នំពេញៈ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងក្រសួងមហាផ្ទៃបានសហការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជំរិតទារប្រាក់ពីជនជាតិចិនបានចំនួន ២០,០០០ម៉ឺនដុល្លារនៅខណ្ឌទួលគោក ត្រង់ចំណុចផ្ទះល្វែងមួយកន្លែង លេខ២៧ ផ្លូវលេខ១០១១៥ ក្នុងបុរីជីបម៉ុងឡែន ក្រុម២ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសមត្ថកិច្ចសង្ស័យថា មានបក្ខពួកមកសំងំលាក់ខ្លួននៅទីនោះ។
ហេតុការណ៍នេះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ រួចបើកការឆែកឆេរបន្ត ដោយមានការសម្របសម្រួសពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ក្រោយពីការឆែកឆេរសមត្ថកិច្ចរកមិនឃើញ មានអ្វីល្មើសច្បាប់នោះទេនៅទីតាំងខាងលើ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ការសហការនេះ ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ម្ដុំផ្សារម៉ាក្រូខ្មែរ ចិន និងដកហូតអាវុធខ្លី ២ដើម លុះព្រឹកឡើងឃាត់បានម្នាក់ទៀត លោកបន្តទៀតថា ករណីនេះ គឺក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់បានចំនួន២០,០០០ដុល្លារ ដែលប្រព្រឹត្ត កាលពីបីថ្ងៃកន្លងទៅ នៅទឹកដីខណ្ឌទួលគោក។
សូមបញ្ជាក់៖ អត្តសណ្ណាណក្រុមជនសង្ស័យ ដែលឃាត់ខ្លួនបាន មិនទាន់បង្ហាញមុខ ឫឈ្មោះនៅឡើយទេ ព្រោះកំពុងតាមចាប់បន្តទៀត៕
មតិយោបល់