ព័ត៌មានជាតិ

ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេសចុះត្រួតពិនិត្យគោលដៅចំនួន ៤ទីតាំងនៅ…

កំពង់ចាមៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស ប្រចាំខេត្តកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ គាំ វុទ្ធីគុណ បានចុះត្រួតពិនិត្យគោលដៅចំនួន ០៤ទីតាំង។
ក្នុងការត្រួតពិនិត្យទីតាំងទាំង ០៤កន្លែង មាន ១. Sacombank សកម្មភាពអាជីវកម្ម ធនាគារ មានអាស័យដ្ឋាន ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ម្ចាស់ឈ្មោះ នី ណាវិន ភេទស្រី សញ្ជាតិ ខ្មែរ ប្រើប្រាស់ពលករសរុបចំនួន ១៦នាក់ ស្រី ០៦នាក់ (ពលករខ្មែរសរុប ១៥នាក់ ស្រី ០៦នាក់ និងពលករបរទេសសរុប ០១នាក់) មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើម ១នាក់ មូលហេតុយកជាប់ខ្លួនទៅភ្នំពេញប្រើប្រាស់ទិដ្ឋាការ E ចំនួន ០១នាក់, មានប័ណ្ណការងារនឹងសៀវភៅការងារចំនួន១នាក់ សញ្ជាតិ វៀតណាម២. ព្រះសហគមន៍កាតូលិក សកម្មភាពអាជីវកម្ម សាសនា មានអាស័យដ្ឋាន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ម្ចាស់ឈ្មោះ ជា ចន្ថា ភេទស្រី សញ្ជាតិ ខ្មែរ ប្រេីប្រាស់ពលករសរុបចំនួន ១២នាក់ ស្រី៨នាក់ (ពលករខ្មែរ ០៨នាក់ ស្រី ០៦នាក់ និងប្រើប្រាស់ពលករបរទេស៤នាក់ ស្រី ០២នាក់ បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ០២ច្បាប់, មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើម ០២ច្បាប់ ទៅលេងស្រុកកំណើត, ប្រើប្រាស់ទិដ្ឋាការ E ចំនួន ០៤នាក់, មានប័ណ្ណការងារនឹងសៀវភៅការងារចំនួន ០៤នាក់ មាន ០៣សញ្ជាតិ ចិន ០១នាក់, វៀតណាម ០២នាក់ ស្រី ០២នាក់, ឥណ្ឌា ០១នាក់, ៣. MOON RIVER សកម្មភាពអាជីវកម្ម ភោជនីយដ្ឋាន មានអាស័យដ្ឋាន ភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ម្ចាស់ឈ្មោះ ហួរ ជាមុី ភេទស្រី សញ្ជាតិ ខ្មែរ ប្រេីប្រាស់ពលករសរុបចំនួន ០៦នាក់ ស្រី ០៣នាក់ (ពលករខ្មែរ ០៥នាក់ ស្រី ០៣នាក់ និងពលករបរទេស ០១នាក់) បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើម ០១នាក់, ប្រើប្រាស់ទិដ្ឋាការ E ០១នាក់, មានប័ណ្ណការងារនឹងសៀវភៅការងារចំនួន ០១នាក់ សញ្ជាតិ British និង៤. សិប្បកម្ម យូស៊ាងណាំ សកម្មភាពអាជីវកម្ម កាត់ដេរសម្លៀកបំពាក់ មានអាស័យដ្ឋាន ភូមិ ទី7សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ម្ចាស់ឈ្មោះ ហ៊ីម ណារិទ្ធ ភេទប្រុស សញ្ជាតិ ខ្មែរ ប្រើប្រាស់ពលករសរុបចំនួន ៦០នាក់ ស្រី ៥២នាក់ សុទ្ធតែជាពលករខ្មែរ៕

 

មតិយោបល់