ព្រៃវែងៈ កាលពីវេលាម៉ោង ៤និង១០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់ស្លាប់ក្នុងឡាន នៅផ្ទះឈ្មោះ គង់ វណ្ណថាច ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ថាច កៀងហុកឡេង ភេទប្រុស អាយុ ៥ឆ្នាំ ជាសិស្សសាលាមតេយ្យបានស្លាប់។
មូលហេតុ៖ នៃការស្លាប់ពីព្រោះឪពុកបានដាក់កូនដេកក្នុងឡាន នៅបាំងខាងក្រោយ រីឯឪពុកដេកនៅបាំងខាងមុខ រួចបើកម៉ាស៊ីនត្រជាក់ដេកក្នុងឡានអស់រយៈពេល ១ម៉ោងនិង៥០នាទី ដល់ពេលភ្ញាក់ពីដេកឪពុកដាស់កូនឡើង ទើបដឹងថាកូនស្លាប់៕



មតិយោបល់