ព័ត៌មានជាតិ

កុងតៃន័ររយ៊ែរថយក្រោយ បុករថយន្តហ្វ័ត រងខូចខាតកំពិតទ្វារ និយាយគ្នាមិនត្រូវប្រគល់ឲ្យប៉ូលិស

ភ្នំពេញ: រថយន្តហ្វ័តមួយគ្រឿង រងខូចខាតក្រពឹតទ្វារខាងឆ្វេង បន្ទាប់ពីរថយន្តកុងតៃន័រ បើករយ៊ែរថយក្រោយ មកបុកប៉ះ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង មុខរោងចក្រ ហ៊ូ លូ ហ្គាមេន ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និយាយចរចារគ្នាមិនត្រូវមានតែប្រគល់ឲ្យប៉ូលិស ចាត់ការតាមនីតិវិធី ។

តាមប្រភពនៅកន្លែង មុនកើតហេតុ រថយន្តកុងតៃន័រ កំពុងតែរយ៊ែរ ចូលក្នុងរោងចក្រ ហើយខណ:ដែលកំពុងរយ៊ែរនោះ គាប់ជួន រថយន្ត បានរលត់ម៉ាស៊ីន ដោយឃើញរថយន្តកុងតៃន័រ បានឈប់រលត់ម៉ាស៊ីនហើយដូច្នោះ រថយន្តហ្វ័ត ក៏សម្រេចចិត្ត បើកកាត់ពីក្រោយ កន្ទុយ រថយន្តកុងតៃន័រនោះ ពីត្បូងទៅជើង មិនទាន់ទាំងផុតផង រថយន្តឆេះម៉ាស៊ីនវិញ ថយក្រោយវឹង ក៏ជ្រុលទៅបុកប៉ះ រថយន្តហ្វ័ត ក្រពឹតទ្វារខាងឆ្វេងតែម្តង ហើយរថយន្តកុងតៃន័រ បន្តបើកចូលក្នុងរោងចក្របាត់ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តហ្វ័ត មានទាំងសាច់ញាតិមកបន្ថែមផង និយាយគ្នាជាមួយភាគីរថយន្តកុងតៃន័រ តែមិនត្រូវ ហ៊ានត្រឹម ៣០០ដុល្លារ ខាងរថយន្តហ្វ័ត ថា រថយន្តធ្វើនៅក្រុមហ៊ុនអស់ ៨០០ដុល្លាឯនោះ ទើបមិនត្រូវបានមានតែស្នើសុំឲ្យប៉ូលិសមកចាត់ចែង ករណីខាងលើតាមនីតិវិធី ទីបំផុត អស់រយ:ពេលជាង ២ម៉ោង ក្រោមវត្តមានសមត្ថកិច្ចជំនាញប៉ុស្តិ៍ ទើបខាងរថយន្តកុងតៃន័រសុខចិត្ត នាំយករថយន្តហ្វ័តទៅជួសជុលជូន ដើម្បីបញ្ចប់រឿង៕

មតិយោបល់