ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពី…

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានគេចខ្លួនបាត់ ។
បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី នៅចំណុចផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅកន្កលែងកើតហេតុបានឲ្យដឹងថាមានម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង ម៉ាកស៊ុយហ្សុយគី ស្មាស់ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1AO-7172
(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់)ធ្វើដំណើរឆ្លងផ្លូវពីលិចមកកើត ធ្វើឲ្យឈ្មោះសក ណាក់ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ:ជាងផ្សាដែកមានទីលំនៅកំណើតភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាលនិងទីលំនៅបច្ចុប្បន្ន:ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តលណ្ដាល បើកម៉ូតូម៉ាកស្កុប្ពី សេ១២៥ ពណ៌ ស ពាក់ផ្លាកលេខកណ្ដាល1AD-9863ដែលកំពុងធ្វើដំណើរពីត្បូងទៅជើង(ស្អាង-តាខ្មៅ)គេចមិនទាន់ក៏បុក បណ្ដាលឲ្យដួល រងរបួសធ្ងន់រហូតដល់ស្លាប់១នាក់ប្រុសនៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពសមត្ថកិច្ចយើងបានប្រគល់ឨ្យក្រុមគ្រួសារបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូនិងម៉ូតូរ៉ឺម៉កបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕

 

មតិយោបល់