ព័ត៌មានជាតិ

សន្តិសុខម្នាក់បាក់ជើងស្ដាំភ្លាមៗ ក្រោយជិះម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្តគ្រូបង្រៀនម្នាក់បុក នៅស្រុកស្វាយទាប

ស្វាយរៀង: នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជើងស្ដាំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ សំ ផន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅភូមិត្រពាំងកំពិស ឃុំខែ្សត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AD-7163 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅគន្លងមួយទៀត ត្រូវរថយន្តម៉ាក កាំម៉ារីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-2860 ពីកើតទៅលិច អ្នកបើកបរឈ្មោះ ផែង សារ៉ា ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មូលហេតុ៖ ជនរងគ្រោះបើកបរម៉ូតូមិនប្រកាន់ស្ដាំ៕

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកឯអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់