ព័ត៌មានជាតិ

អ្នកខេត្តស្វាយរៀងមានដឹងថា សង្កាត់ណា ប៉ុន្មានភូមិដែលនឹងមានការផ្អាក់ចរន្តអគ្គិសនីហើយឫនៅ?

ស្វាយរៀង: នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី អគ្គិសនីស្វាយរៀង សាខាបាវិត សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរព្យុះ MV នៅ PMT04 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចាប់ពីភូមិព្រៃទប់ សង្កាត់ច្រកម្ទេស រហូតដល់ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣និង០០នាទី។

អាស្រ័យហេតុនេះ សូមអតិថិជន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយក្ដីអនុគ្រោះ៕

មតិយោបល់