ព័ត៌មានជាតិ

រថយន្តបុក​រះម៉ូតូ​៣​គ្រឿង បណ្តាល​ឲ្យ​របួស​មនុស្ស ៤​នាក់​

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ និង​ម៉ូតូ​០៣ គ្រឿង ត្រង់ចំណុច​មុខ​ដេប៉ូ​តេ​លា លើផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​ថ្លឹង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៤​នាក់ រងរបួស​ធ្ងន់​និង​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ន​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១៨​និង​១៥​នាទី ។​

​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-5520 (​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ​បន្សល់ទុក​តែ​រថយន្ត​)​។ អ្នករួមដំណើរ​ឈ្មោះ ទូច ពៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល (​ពុំមាន​រងរបួស ឃាត់ខ្លួន​) ។

​ម៉ូតូ​ទី​១-​ម៉ាក​អឹម​ស្លា​ស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HJ-4787 បើកបរ​ដោយ​ឈ្មោះ អ៊ឹម សុភ​ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​សុខលាភ​មេត្រី​៣) ។​

​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ ធឿន ប៊ុនថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​សុខលាភ​មេត្រី​៣)​។

​ម៉ូតូ​ទី​២-​ម៉ាក ហុងដា ស្គុ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-3173 បើកបរ​ដោយ​ឈ្មោះ ខាត់ ចិន្តា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​)​។​

​ម៉ូតូ​ទី​៣-​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1BU-3227 បើកបរ​ដោយ​ឈ្មោះ លូ​ង បណ្តូល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ទឹក​នឹម ឃុំ​ក​ណ្តោ​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​) ។

​មុនពេល​កើតហេតុ រថយន្ដ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​០៣​គ្រឿង​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលអោយ​បោក​ដួល​តែម្តង ។

​មូលហេតុ៖ ភាគី​រថយន្ត បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់ខ្លួន ។

​បច្ចុប្បន្ន ឃាត់ខ្លួន​អ្នករួមដំណើរ​រថយន្ត និង​វត្ថុតាង​ទាំងអស់​ប្រគល់អោយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី ៕

មតិយោបល់