ព័ត៌មានជាតិ

រថយន្តបិតស្លាកសញ្ញា ឡូហ្គោ ក្រសួងព័ត៌មានលើកញ្ចក់ បោះពុម្ភផ្សាយជាភាសាចិន ត្រូវអាជ្ញាធរចុះទៅបកចេញ…

ព្រះសីហនុៈ ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុថ្លែងថា ក្រោយទទួលបានព័ត៌មាន និងពិនិត្យឃើញម្ចាស់ព្រឹត្តិបត្រឈ្មោះ សីហនុវីលប៉ុស្តិ៍ បោះពុម្ភផ្សាយជាភាសាចិន ដែលមានស្នាក់ការស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់ប្រកាស (អាជ្ញាប័ណ្ណ) អនុញ្ញាតរបស់ក្រសួងព័ត៌មានលេខ២១៤ ព.មប្រក ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩ បានយកស្លាកសញ្ញា ឡូហ្គោ ក្រសួងព័ត៌មានទៅបិតលើកញ្ចក់ផ្នែកខាងក្រោយរថយន្តរួចមក មន្ទីរព័ត៌ បានចាត់មន្រ្តីអោយចុះទៅបកចេញ និងបានធ្វើការណែនាំ ពន្យល់មិនឲ្យម្ចាស់ព្រឹត្តិបត្ររូបនោះ ធ្វើបែបនេះលើកក្រោយទៀតឡើយ។

បើតាមលោកប្រធានមន្ទីរព័ត៌មានខេត្តបញ្ជាក់ថា ស្លាកសញ្ញា ឡូហ្គោ ដែលបានបិតលើកញ្ចក់រថយន្តនេះ ត្រូវបានមន្រ្តីមន្ទីរព័ត៌មានខេត្តព្រះសីហនុ បកចេញនៅវេលាម៉ោង ៤ និង ៣៥ នាទីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ ៕

មតិយោបល់